យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូ ទាំងខេត្តកំពងស្ពឺ សូមចូលរួមអបអរសាទរ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ភាពជាអ្នកដឹកនាំឆ្នើម ពីសាកលវិទ្យាល័យ លឹម កុកវីង នៃប្រទេសម៉ាឡេសុី ។
សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស«ភាពជាអ្នកដឹកនាំឆ្នើម» ដែលផ្តល់ជូនដោយសាកលវិទ្យាល័យLimkokwing University of Creative Technology ពីប្រទេស Malaysia។
សញ្ញាបត្របណ្ឌិតកិតិ្តយស ដែលបានផ្តល់ជូន សម្តេចតេជោ គឺយោងទៅលើការវាយតម្លៃដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិទៅលើចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍គតិបណ្ឌិតក្នុងការគ្រប់គ្រងដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាពីក្រោមបាតសូន្យរហូតដល់មានការរីកចម្រើន។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានយកគោលនយោបាយឈ្នះៗ ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដើម្បីបង្រួបបង្រួមជាតិឈរលើផលប្រយោជន៍ខ្មែរជាធំ។
នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានផ្តល់នូវសុខសន្តិភាពដល់ប្រជាពលរដ្ឋ អោយមានឧិកាសអភិវឌ្ឍន៍សង្គមគ្រួសារ និងប្រកបការងារទទួលទានបានកាន់តែប្រសើរឡើង។ សម្តេចតេជោបានធ្វើអោយសេដ្ឋកិច្ចជាតិរីកលូតលាស់ ដែលធ្វើអោយប្រទេសក្នុងតំបន់ និងគ្រឺះស្ថានហិរញ្ញវត្ថុអន្តរជាតិជាច្រើនមានការកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្តេច។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ ដែលបានជំរុញអោយមានទំនាក់ទំនង និងការពិភាក្សាចរចារល្អរវាង អាស៊ាន និងប្រទេសចិនជាដើម។
សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំដែលនាំមកនូវការរីកចម្រើន និងជាជាក្តីសង្ឃឹមរបស់កម្ពុជាទាំងមូល៕