សូមចូល​រួមអបអរសាទរ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា បាន​ទទួល​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយស “ភាពជាអ្នកដឹកនាំឆ្នើម”


យើងខ្ញុំ​ទាំងអស់គ្នា ជាក្រុម​ប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងម្លាំង​ប្រដាប់​អាវុធ និងប្រជាពលរដ្ឋ ទូ ទាំង​ខេត្ត​កំពង​ស្ពឺ សូមចូល​រួមអបអរសាទរ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា បាន​ទទួល​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយស ភាពជាអ្នកដឹកនាំឆ្នើម ពីសាកលវិទ្យាល័យ លឹម កុកវីង នៃ​ប្រទេស​ម៉ាឡេសុី ។

11950315_1458430067820321_1580079307423310993_o

សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន  ទទួលបានសញ្ញាបត្របណ្ឌិត​កិត្តិយស​«ភាព​ជា​​អ្នកដឹកនាំឆ្នើម» ដែល​ផ្តល់​ជូន​ដោយ​សាកលវិទ្យាល័យLimkokwing University of Creative Technology ពីប្រទេស Malaysia។

សញ្ញា​បត្រ​បណ្ឌិត​កិតិ្តយស ដែល​បាន​ផ្តល់​ជូន សម្តេច​តេជោ គឺយោង​ទៅ​លើ​ការ​វាយ​​​​តម្លៃ​​​ដែល​​ទទួល​​ស្គាល់​​ជា​​លក្ខណៈ​​អន្តរជាតិ​ទៅលើ​ចំណេះដឹង ចំណេះធ្វើ​ និង​បទ​​ពិសោធន៍​​គតិ​​បណ្ឌិត​​ក្នុង​ការ​​​គ្រប់​គ្រង​​ដឹកនាំ​​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ពី​ក្រោម​​បាត​សូន្យ​​រហូត​ដល់​​មាន​ការ​​រីក​ចម្រើន។ ទន្ទឹមនឹងនេះ សម្តេច​តេជោ បាន​យក​គោល​​នយោ​​បាយ​​ឈ្នះ​ៗ ក្នុង​ការ​បញ្ចប់​សង្រ្គាម​​ស៊ីវិល​ទាំងស្រុង​នៅកម្ពុជា ដើម្បី​បង្រួប​​បង្រួម​​ជាតិឈរលើផលប្រយោជន៍ខ្មែរជាធំ។

នៅ​ក្រោម​ការដឹកនាំដ៏​ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន​ គឺបាន​ផ្តល់នូវ​សុខ​សន្តិភាព​ដល់ប្រជា​ពល​រដ្ឋ​ អោយ​មាន​ឧិកាស​អភិវឌ្ឍន៍​សង្គម​​គ្រួសារ និង​ប្រកប​ការងារ​ទទួល​ទាន​បាន​កាន់តែ​ប្រសើរ​ឡើង។ សម្តេចតេជោ​បាន​ធ្វើ​អោយ​សេដ្ឋ​​កិច្ច​​​ជាតិ​រីកលូតលាស់ ដែលធ្វើអោយប្រទេសក្នុងតំបន់ និង​គ្រឺះស្ថាន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​​ជាច្រើន​មានការ​កោត​សរសើរ​យ៉ាងខ្លាំង​ចំពោះ​ការដឹកនាំ​របស់​សម្តេច។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ថែរក្សា​សន្តិភាព​​​នៅ​​​ក្នុង​​​តំបន់ ដែល​​បាន​​ជំរុញ​​អោយ​​មាន​ទំនាក់ទំនង និង​ការ​ពិភាក្សា​ចរចារ​ល្អ​រវាង អាស៊ាន និងប្រទេសចិនជាដើម។

សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំដែលនាំមកនូវការរីកចម្រើន និងជា​ជាក្តី​សង្ឃឹម​​របស់​កម្ពុជាទាំងមូល៕

hunsen (2)

hunsen (1)