កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី ០៩ កញ្ញា ឆ្នាំ២០១៥ ក្រុមការងារយុវជនខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ ដល់វាគ្មិនសកម្មជនយុវជនគណបក្សជំនាន់ទី២ ជុំទី២ ចំនួន៥២នាក់ ដែលបានអញ្ជើញមកពីក្រុង ស្រុកទាំង៨ របស់ខេត្តកំពង់ស្ពឺ លើប្រធានបទ ភាពជាអ្នកដឹកនាំ និងសិល្បៈនៃការនិយាយជាសាធារណៈ។