គណបក្សសង្គ្រោះជាតិ ប្រើប្រាស់លេស ចោទលើ គ.ជ.ប ដែលវាខុសខ្លឹមសារ នៃច្បាប់បោះឆ្នោត


Sok-Esan-3-6-2016

ឯកឧត្តម សុខ ឥសាន្ត៖ គណបក្សសង្គ្រោះជាតិ ប្រើប្រាស់លេស ចោទលើ គ.ជ.ប ដែលវាខុសខ្លឹមសារ នៃច្បាប់បោះឆ្នោត

ឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តម គីមសួរ ភិរិទ្ធិ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ថា គណបក្សសង្គ្រោះជាតិ មានការសោកស្តាយ យ៉ាងខ្លាំង ដែលគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបដិសេធសំណើ របស់ខ្លួនដែលសុំឲ្យគ.ជ.ប ពិនិត្យលទ្ធភាពឲ្យមាន ការចុះឈ្មោះ បោះឆ្នោតរយៈពេល ៣ថ្ងៃនាថ្ងៃ បុណ្យភ្ជុំបិណ្ឌ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានប្រតិកម្មតបថា “ចំពោះការស្នើររបស់ គណបក្សប្រឆាំគ្រាន់តែ ជាលេសនយោបាយ ពីព្រោះការស្នើររបស់បក្សប្រឆាំងលើករណី ចុះឈ្មោះបោះឆ្នោត ពលករនៅក្រៅប្រទេស និងសំណើរមួយចំនួនទៀត គឺផ្ទុយពីច្បាប់បោះឆ្នោតនោះ ជាការរំលោភច្បាប់ ដែលបក្សទាំង២ បានរួមគ្នា លើកំណែទំរង់ លើការបោះឆ្នោត” ៕