ការផ្សព្វផ្សាយអំពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤


បន្ទាប់ពីជួបជាមួយសមាជិក សមាជិកបក្សភូមិស្ថិតក្នងភូមិម្រាលធំ ឃុំពោធិម្រាលរួចមក ឯកឧត្តម ហែម ខន អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងឯកឧត្តម ប៊ិន សារ៉េត ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិ បានបន្តដំណើរមកឃុំ ពោធិអង្គ្រង ស្រុកបសេដ្ឋ ដើម្បីជួបជាមួយថ្នាក់ដឹកនាំបក្សឃុំ សមាជិក សមាជិក គ្រប់ភូមិ ក្នុងឃុំពោធិ៍អង្គ្រងទាំងមូល ដែលមានចំនួន ១៥០នាក់ស្រី ១៨ នាក់ ដើម្បីផ្សព្វផ្សាយអំពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះ
ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តិទៅក្នុងឆ្នាំ២០១៧ ខាងមុខនេះហើយ។