នាព្រឹកថ្ងៃ ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៦ នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី មានរៀបចំពិធីបើកវគ្គអប់រំនយោបាយ ជូនដល់ប្រធានសាខាបក្សភូមិ ឃុំ ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ជុំ វង សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគងពិសី និង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈឃោសនាអប់រំ គណបក្សខេត្ត ។ សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ ថ្ងៃ និងមានសិក្ខាកាមចូលរួមសរុប ចំនួន ១៤០ នាក់ ។