ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី29 ខែមេសា ឆ្នាំ2016 បានចុះពិនិត្យមើលការចាក់វ៉ាក់សាំង ការពារជំងឺ គោ ក្របី និងផ្សព្វផ្សាយពីការថែទាំ នៅភូមិ ព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច និងផ្តល់ជូនបរិក្ខាបសុព្យាបាលព្រមទាំង ថ្នាំមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិនៅឃុំគីរីវន្ត័ និងឃុំព្រៃក្មេងផងដែរ បន្ទាប់ទៀតបានបន្តដឹកនាំក្រុមការងារចុះ ពិនិត្យមើលស្ថានភាពទឹកប្រើប្រាស់ចំនួន ៤ឃុំទៀត មានឃុំភក្តី កាត់ភ្លុក ឃុំព្រះខែ និងឃុំស្វាយរំពារ ដោយពិនិត្យមើលទំនប់ ចំនួន៣ គឺ ទំនប់អូរតាយ៉ាត ទំនប់ពន់គ្រោះ និងទំនប់ ព្នាត។