ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តដឹកនាំកំលាំងចុះចែកទឹកជូនប្រជាពលរដ្ឋនៅស្រុកបសេដ្ឋ


នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ នេះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត  លោកអភិបាលស្រុកបរសេដ្ឋ លោក លោកស្រី ក្រុមការងារចុះឃុំ បងប្អូន យុវជនស្រុក-ឃុំ បានចុះចែកទឹក ប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន ២២០គ្រួសារ នៅភូមិ ច្រកព្រៀល ឃុំភក្តី ស្រុកបសេដ្ឋ ព្រមទាំងបានឧបត្ថម្ភប្រជាពលរដ្ឋមកទទួលទឹកក្នុងម្នាក់ ១០,០០០រៀល និងផ្តល់ថ្នាំសម្រាប់បន្សុទ្ធទឹកក្នុងម្នាក់ៗទទួលបាន ៥បន្ទះ។ ព្រមជាមួយគ្នានេះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារបានអញ្ជើញសាកសួរសុខទុក្ខដល់គេហដ្ឋាន លោកតា  ប៉ាល់ អួន ដែលកាលពីសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា លោកតាធ្លាប់ជាអភិបាលស្រុកគងពិសី  និងក្រោយមកជាប្រធានកសិកម្មស្រុក បច្ចុប្បន្នមានព្រះជន្ន ៨៦ ឆ្នាំ រស់នៅភូមិច្រកព្រៀល ឃុំ ភក្តី ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ  ។ 

FB_IMG_1462457382279 FB_IMG_1462457398587 FB_IMG_1462457407307

FB_IMG_1462461182970 FB_IMG_1462461193505