កំពង់ស្ពឺ៖ ពិព័រណ៍ពាណិជ្ជកម្មភូមិ ០១ ផលិតផល០១ ខេត្តកំពង់ស្ពឺ ឆ្នាំ២០១៥ ត្រូវបានសម្ពោធដាក់ដំណើរការនៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៥ នេះហើយ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជីវករ សេវាករ និងពាណិជ្ជករក្នុងស្រុក និងក្រៅស្រុក និងអាជីវករ ពាណិជ្ជករនៃព្រះរាជាណាចក្រថៃ។ ពិព័រណ៍ពាណិជ្ជកម្មភូមិ ០១ ផលិតផល០១ប្រព្រឹត្តទៅចាប់ពីថ្ងៃ២០ រហូតដល់ថ្ងៃទី២៦ សូមអញ្ជើញចូលរួមទស្សនាពិព័រណ៌ពាណិជ្ជកម្មនេះ និងចូលរួមទិញផលិតដ៏ច្រើនសម្បូរណ៍បែប ដើម្បីលើកស្ទួយវិស័យពាណិជ្ជកម្មនៃប្រទេសទាំង២ កម្ពុជា-ថៃ។
លុះដល់ថ្ងៃទី២៤ ដល់ ២៦ មានពីធីអុំទូក ដែលប្រព្រឹត្តទៅនៅដងស្ទឹងព្រែកត្នោត មុខវេទិការសួនច្បារសម្តេចសង្ឃ ជួន ណាត ដែលមានកម្មវិធីដូចខាងក្រោម៖
ក្នុងឱកាសនោះដែរលោក ប៉ាន់ខែម ប៊ុនថន ជំនួយការសម្តេចតេជោ និងជាពិធីករទូរទស្សន៍អប្សរា នឹងមានវត្តមាននៅខេត្ត កំពង់ស្ពឺបីថ្ងៃ នៅថ្ងៃអុំទូក ដើម្បីជួយគណៈកម្មាការ បច្ចេកទេសលើការងារអត្ថាធិបាយ។
សូមបញ្ជាក់ថា៖ រៀងរាល់រាត្រីមានសិល្បៈ ដែលសម្តែងដោយតារាល្បីៗមកពីរាជធានីភ្នំពេញ សម្តែងជូនទស្សនាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងនោះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ នឹងមានការអុជកាំជ្រួចរៀងរាល់ថ្ងៃ វេលា ម៉ោង ៧ យប់ នៅសួនច្បារសាលាខេត្ត។
សូមចូលរួមលើកស្ទួយវិស័យពាណិជ្ជកម្មនៃប្រទេសទាំង២ កម្ពុជា-ថៃ និងអបអរពិពីអុំទូកអកអំបុកសំពះព្រះខែ នៅខេត្តកំពង់ស្ពឺទាំងអស់គ្នា!