ពីធីពិព័រណ៍ពាណិជ្ជកម្មភូមិ1 ផលិតផល1 និងពិធីអុំទូក អកអំបុក សំពះព្រះខែ នៅខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖ ពិព័រណ៍ពាណិជ្ជកម្មភូមិ ០១ ផលិតផល០១ ខេត្តកំពង់ស្ពឺ ឆ្នាំ២០១៥ ត្រូវបានសម្ពោធដាក់​ដំណើរ​ការ​នៅ​ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៥ នេះហើយ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​មន្ទីរ​ អង្គភាពជុំវិញខេត្ត អាជីវករ សេវាករ និងពាណិជ្ជករក្នុងស្រុក និងក្រៅស្រុក និងអាជីវករ ពាណិជ្ជករ​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ។ ពិព័រណ៍ពាណិជ្ជកម្មភូមិ ០១ ផលិតផល០១ប្រព្រឹត្តទៅចាប់ពីថ្ងៃ២០ រហូតដល់ថ្ងៃទី២៦ សូម​អញ្ជើញ​ចូលរួម​​ទស្សនាពិព័រណ៌ពាណិជ្ជកម្មនេះ និងចូលរួមទិញផលិតដ៏ច្រើនសម្បូរណ៍បែប ដើម្បី​​លើក​ស្ទួយ​វិស័យ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង២ កម្ពុជា-ថៃ។

លុះដល់ថ្ងៃទី២៤ ដល់ ២៦ មានពីធីអុំទូក ដែលប្រព្រឹត្តទៅនៅដងស្ទឹងព្រែកត្នោត មុខវេទិការសួនច្បារសម្តេចសង្ឃ ជួន ណាត ដែលមាន​កម្មវិធី​ដូច​ខាង​ក្រោម៖

image

image

ក្នុងឱកាសនោះដែរលោក ប៉ាន់ខែម ប៊ុនថន ជំនួយការសម្តេចតេជោ និងជាពិធីករទូរទស្សន៍អប្សរា នឹងមានវត្តមាន​នៅ​ខេត្ត កំពង់ស្ពឺបីថ្ងៃ នៅថ្ងៃអុំទូក ដើម្បីជួយគណៈកម្មាការ បច្ចេកទេសលើការងារអត្ថាធិបាយ។

សូមបញ្ជាក់ថា៖ រៀងរាល់រាត្រីមានសិល្បៈ ដែលសម្តែងដោយតារាល្បីៗមកពីរាជធានីភ្នំពេញ សម្តែងជូនទស្សនា​ចាប់​ពី​ថ្ងៃ​ទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងនោះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ នឹងមាន​ការអុជ​កាំជ្រួច​រៀងរាល់ថ្ងៃ វេលា ម៉ោង ៧ យប់ នៅសួនច្បារសាលាខេត្ត។

សូមចូលរួមលើកស្ទួយវិស័យពាណិជ្ជកម្មនៃប្រទេសទាំង២ កម្ពុជា-ថៃ និងអបអរពិពីអុំទូកអកអំបុកសំពះព្រះខែ នៅ​ខេត្ត​កំពង់ស្ពឺ​ទាំងអស់គ្នា!

11011991_1488710871458907_8618576895441283285_n12240121_1488710874792240_2773590936671549576_n 12241447_1488711244792203_614104532668757459_n 12246793_1488711128125548_8885419820198604837_n 12246871_1488711081458886_1290528187660717731_n 12249945_1488711248125536_6408903497841113636_n   12243170_1055111707883053_3952775333723544005_n 12227690_1489783541351640_4271753829505218559_n

image image image