កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥នេះ គណបក្សប្រជាជនកម្ពុជា ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបចំពិធីទទួល និងសំណេះសំណាលជាមួយសកម្មជនគណបក្សសង្រ្គោះជាតិ ចំនួន៥០រូប ដែលបានស្ម័គ្រចិត្តចូលមករួមជាមួយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងពិធី នាពេលនោះមានការចូលរួមពីសំណាក់ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស , ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម អ៊ូ សំអួន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺផងដែរ៕