នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នេះផងដែរ ឯកឧត្តម អ៊ូ សំអួន ប្រធានគណៈកម្មាធិកាការបក្សខេត្ត និង ឯកឧត្តម សត្យា វុធ អនុប្រធានគណៈកម្មាធិកាបក្សខេត្ត ប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃបក្សខេត្ត បានអញ្ជើញជាអធិបតី ផ្សព្វផ្សាយឯកសារជំនួយស្មារតីស្តីពី ករណី ឯកឧត្តម ហុង សុខហួរ សមាជិកព្រឹទ្ធសភា នឹងមានការចូលរួមស្តាប់ការផ្សព្វផ្សាយពី ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន ប្រធានការិយាល័យ អង្គភាពជុំវិញខេត្ត។
សូមបញ្ជាក់ថា៖ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នទៅកាន់ពន្ធនាគារព្រៃស ដោយចោទប្រកាន់៣បទល្មើស ៖
ទី៖១ ក្លែងក្លាយឯកសារសាធារណៈ,
ទី២៖ ប្រើប្រាស់ឯកសារក្លែង
ទី៣៖ ញុះញង់បង្កឲ្យមានបទល្មើស និងបង្កភាពអធិបតេយ្យដល់សន្តិសុខ តាមមាត្រាទី៦២៩, ៦៣០ និង៤៩៥ ។ នេះបើការឲ្យដឹងពីមន្រ្តីតុលាការសាលារាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសាកសួរ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥នេះ ។
សូមជំរាបថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីម៉ោង៦៖០០ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោក បានបង្ហោះវីដអូ អត្ថាធិប្បាយតាមរយៈ Facebook លោក សម រង្ស៊ី។ លោក ហុង សុខហួរ បានក្លែងថា «.....ភាគីទាំងនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខា សម្រាប់រំលាយព្រំដែនជាតិ ប្រទេសទាំងពីរ.....»។