កិច្ចប្រជុំ ស្តីពីការ​ផ្សព្វផ្សាយ​សេចក្តី​សម្រេច ស្តីពី​ការ​បង្កើត គណៈ​បញ្ជា​ការ​ដឹកនាំ ជំរុញ​រៀប​ចំកែ​សម្រួល ពង្រឹក​ក្រុមបក្ស និងគ្រប់​គ្រងសមា​ជិកបក្ស


នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៥ គណៈ​កម្មាធិការ​គណបក្សប្រជាជន ខេត្ត​កំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការ​បង្កើត គណៈ​បញ្ជាការដឹកនាំ ជំរុញរៀបចំកែសម្រួល ពង្រឹកក្រុមបក្ស និង​គ្រប់គ្រង​សមា​ជិកបក្ស នៅស្នាក់ការ​គណបក្សខេត្ត ដែលមាន​ការចួល​រួមពី​ថ្នាក់​ដឹកនាំ​គណបក្ស​គ្រប់​កម្រិតក្នុងខេត្ត  ថ្នាក់ដឹកនាំគណបក្សមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់​ដឹកនាំ​គណ​បក្ស ក្រុង ស្រុកឃុំ សង្កាត់ យុវជនគណបក្សខេត្ត ក្រុង ស្រុក ខណ្ឌ និង​សមាជិក សមាជិកាគណបក្ស សរុបប្រមាណ ៦០០ នាក់។ ក្នុងកិច្ចប្រជុំនេះ ក៏មាន​ការ​ពិភាក្សា​ក្រុម ដើម្បីស្វែងរកចំណុចខ្លាំងខ្សោយ បញ្ហាប្រឈម និងដំណោះ​ស្រាយ​នានា ឈាន​ឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ និងកិច្ច​អភិវឌ្ឍន៍ នានា​របស់​គណបក្ស​នៅមូលដ្ឋាន.

imageimage  image image image image