ពិធីទទួលសមាជិកគណបក្ស​សង្គ្រោះ​ជាតិ មក​ចូល​រួម​ជា​មួយ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ខេត្តកំពង់​ស្ពឺ


កំពង់ស្ពឺ៖ ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមប្រឹក្សា មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១រូប នៅ​ខេត្តកំពង់ស្ពឺ ដែល​ភាគច្រើន​ជា​សកម្មជន និង​ជា​អ្នកតស៊ូ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​យូរ​មកហើយ បានសម្រេច​ប្តូរ​នយោបាយ​របស់ខ្លួន មក​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ។

ក្នុង​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​ក្រុម​អ្នកសារព័ត៌មាន កាសែត និង​ទូរទស្សន៍​ជាច្រើន​ផងដែរ នា​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៥ នេះ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា សមាជិក​សរុប​ទាំង១១នាក់ ដែល​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​មាន៖

ទី១.ប្រាក់ ណុប ភេទ​ប្រុស ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្នុង​មុខដំណែង

ទី២- អ៊ុង មាន ភេទ​ប្រុស ជា​បុគ្គលិក​អង្គការ​នៅ​ស្រុក​ថ្ពង

ទី៣-ម៉ុក ម៉ៃ ជា​បុគ្គលិក​អង្គការ​នៅ​ខេត្តកំពង់ស្ពឺ

ទី៤- ម៉ៅ សុ​គុណ ជា​បុគ្គលិក​អង្គការ​នៅ​ខេត្តកំពង់ស្ពឺ

ទី៥-ធម្ម ផល ភេទ​ប្រុស ជា​បុគ្គលិក​អង្គការ​នៅ​ខេត្តកំពង់ស្ពឺ

ទី៦- លុយ លឹម ភេទ​ប្រុស ជា​បុគ្គលិក​អង្គការ​នៅ​ខេត្តកំពង់ស្ពឺ

ទី៧- នៅ សារ៉ាត់ បេក្ខភាព តំណាងរាស្ត្រ ទី

៨- សុខ សុវណ្ណ ជា​គ្រូបង្រៀន​នៅ​ស្រុក​បរសេដ្ឋ

ទី៩- សូ សារឹម ជា​គ្រូពេទ្យ នៅ​ស្រុក​ឧដុង្គ ទី

១០- សារិន ពៅ បេក្ខភាព​តំណាងរាស្ត្រ

ទី១១. វ៉ាន់ សំអឿន តំណាងរាស្ត្រ ។

cpp21072015 (2)cpp21072015 (8)

cpp21072015 (3) cpp21072015 (4)  cpp21072015 (1) cpp21072015 (6) cpp21072015 (5) cpp21072015 (7)