ពិធី​ប្រគល់ លិខិត​សរសើរ និង​រង្វាន់​ជូន​សិស្ស​ពូកែ​ នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន រលាំងឈូក


ព្រឹក​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅ​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន រលាំងឈូក មាន​រៀបចំ​ពិធី​ប្រគល់ លិខិត​សរសើរ និង​រង្វាន់​ជូន​សិស្ស​ពូកែ​ចំនួន១៨នាក់ ក្រោម​អធិបតីភាព ឯ.ឧ ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​មានការ​ចូលរួម​ជា​កិត្តិយស​របស់ ឯ.ឧ សត្យា វុ​ធ ទីប្រឹក្សា​សម្តេច​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា។ សិស្ស​ទាំង១៨ មាន​សិស្ស​ពូកែ​គណិតវិទ្យា ៩រូប និង​សិស្ស​ពូកែ​ខ្មែរ៩រូប។ អ្នកទទួលបាន​លេខ ១ លេខ ២ និង​លេខ៣ ទទួលបាន​អាហារូបករណ៍ ៤ឆ្នាំ សិក្សា​នៅ​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​បន្ទាប់ពី​ប្រឡង​ជាប់​ទុតិយភូមិ ទោះបី​កម្រិត​ណាក៏ដោយ។ សូមបញ្ជាក់ថា ក្នុង​ពិធី​នេះ ឯ.ឧ ទេសរដ្ឋមន្ត្រី​ក៏បាន​ឧ​ប​ត្ត​ម្ភ​ជូន​លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបាន​ថវិកា ២ម៉ឺន​រៀល​ផងដែរ។ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឯ.ឧ រិ​ន វីរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និង ឯ.ឧ ទុយ ស៊ី​ផាន់ អនុរដ្ឋលេខាធិការ ក្រសួង​ការងារ ដែល​បាន​ឧ​ប​ត្ត​ម្ភ​កម្មវិធី​នេះ​ផងដែរ។ កម្មវិធី​នេះ មានការ​ចូលរួម​ពី លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ប្រមាណ ១៤០០ នាក់​ផងដែរ។

rchok17072015 (6) rchok17072015 (5) rchok17072015 (4) rchok17072015 (3)rchok17072015 (7)