ពិធី​ប្រគល់លិខិតសសើរ និង​រង្វាន់ជូនសិស្ស​ពូកែ​ នៅ​វិទ្យាល័យ​ហ៊ុន​សែនចំបក់


កំពង់ស្ពឺ៖ នា​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅ​វិទ្យាល័យ​ហ៊ុនសែន​ចំបក់​ មាន​រៀបចំ​ពិធី​ប្រគល់លិខិតសសើរ និង​រង្វាន់ ជូនសិស្ស​ពូកែ​លើ​មុខវិជ្ជា​អក្សរសាស្ត្រចំនួន៩រូប និង​គណិតវិទ្យាចំនួន៩រូប សម្រាប់​ថ្នាក់​ទី១០ ទី១១ និង​ថ្នាក់​ទី១២ សរុប​ចំនួន​១៨នាក់ ក្នុងនោះសិស្សស្រីចំនួន១៣នាក់។ ក្រោមអធិបតី​ភាពឯកឧត្តម អ៊ូ សំ​អួន អភិបាល​នៃ​គណ:​អភិបាល​ខេត្ត​​កំពង់ស្ពឺ និងមានការចូលរួមជាកិត្តិយសរបស់ ឯកឧត្តម សត្យា វុ​ធ ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធ សភា។

សិស្ស​ពូកែ​ថ្នាក់​ទី១២ ចំនួន៦នាក់ ម្នាក់ៗទទួលបាន:

លេខ១៖
ប័ណ្ណសរសើរ១ កា​តាប១ សៀវភៅ១០ក្បាល ប៊ិច៥ដើម ស្បែកជើង​ប៉ា​តា១សម្រាប់ ថវិកា៤ម៉ឺ​រៀល និង​អាហារូបករណ៍​បរិញ្ញាប័ត្រ បន្ត​នៅ​មហាវិទ្យាល័យ (បន្ទាប់ពី​ប្រលង​ទុតិយភូមិ​ជាប់​ជា​ស្ថាពរ) ។
លេខ២ ៖
ប័ណ្ណសរសើរ១ សៀវភៅ៦ក្បាល ប៊ិច៤ដើម កា​តាប១ ថវិកា៣ម៉ឺន និង​អាហារូបករណ៍​បរិញ្ញាប័ត្រ បន្ត​នៅ​មហាវិទ្យាល័យ (បន្ទាប់ពី​ប្រលង​ទុតិយភូមិ​ជាប់​ជា​ស្ថាពរ) ។
លេខ៣ ៖
ប័ណ្ណ១ សៀវភៅ៥ក្បាល ប៊ិច៣ដើម កា​តាប១ ថវិកា២ម៉ឺន​រៀល និង​អាហារូបករណ៍​បរិញ្ញាប័ត្រ បន្ត​នៅ​មហាវិទ្យាល័យ (បន្ទាប់ពី​ប្រលង​ទុតិយភូមិ​ជាប់​ជា​ស្ថាពរ) ។
សិស្ស​ពូកែ​សម្រាប់​ថ្នាក់​ទី១០ និង​ទី១១ ចំនួន១២នាក់ ម្នាក់ៗទទួលបាន:
លេខ1
កា​តាប១ ប័ណ្ណសរសើរ១ សៀវភៅ១០ក្បាល ប៊ិច៥ដើម ស្បែកជើង​ប៉ា​តា១សម្រាប់ និង​ថវិកា៤ម៉ឺន​រៀល
លេខ2:
កា​តាប១ ប​ណ្ណ័​សរសើរ១ សៀវភៅ៦ក្បាល ប៊ិច៤ដើម និង​ថវិកា ៣ម៉ឺន​រៀល
លេខ៣:
កា​តាប១ ប័ណ្ណសរសើរ១ សៀវភៅ៤ក្បាល ប៊ិច២ដើម និង​ថវិកា២ ម៉ឺន​រៀល

លើសពីនេះ​ឯកឧត្តម​អភិបាលខេត្ត​បាន​ឧបត្ថម្ភ ថវិកា៨៤០ ០០០រៀល​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ និង​សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ ឯ.ឧ រិន វីរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និង ឯ.ឧ ទុយ ស៊ីផាន់ អនុរដ្ឋ​លេខាធិការ ក្រសួង​ការងារ ដែលបាន​ឧបត្តម្ភ​កម្មវិធី​នេះផងដែរ។ កម្មវិធីនេះ មានការចូលរួមពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ ១៨០០ នាក់។

chambok15072015 (2)  chambok15072015 (4) chambok15072015 (5)chambok15072015 (3)