ឆ្លៀតឱកាសក្រៅម៉ោងរដ្ឋបាល ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពលោក សារ៉ាយ ម៉ាច ជាប្រជាពលរដ្ឋរស់នៅភូមិដក់ពរ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសកម្មជន និងជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់គណបក្សដែលបានទទួលមរណភាពដោយរោគាពាធ។ ក្នុងការចុះសួរសុខទុក្ខគ្រួសារនៃសពនោះ ឯកឧត្តមបានឧបត្តម្ភនូវសម្ភារៈ និងថវិកាមួយចំនួនមាន៖ មុង០១ ភួយ០១ កន្ទេល១ អង្ករ២៥គ.ក្រ ម៉ី០១កេះ ត្រីខកំប៉ុង០១យួរ និងថវិកា ២០ម៉ឺនរៀលផងដែរ។ តំណាងឱ្យក្រុមគ្រួសារនៃសព សូមគោរពថ្លៃងអំណរគុណចំពោះឯកឧត្តមប្រធានគណបក្សខេត្ត ដែលបានយកចិត្តទុកដាក់ដល់សមាជិក សមាជិកាគណបក្ស និងសូមគោរពជូនពរឯកឧត្តមជួបតែសេចក្តីសុខ និងសេចក្តីចម្រើន។
ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពលោក សារ៉ាយ ម៉ាច
