ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្ត និងជា​ប្រធាន​គណៈ​កម្មា​ធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ បាន​ចូល​រួមរំលែក​ទុក្ខ​ដល់គ្រួសារនៃសព​លោក សារ៉ាយ ម៉ាច


ឆ្លៀតឱកាសក្រៅម៉ោងរដ្ឋបាល ឯកឧត្តម អ៊ូ សំអួន អភិបាលខេត្ត និងជា​ប្រធាន​គណៈ​កម្មា​ធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ បាន​ចូល​រួមរំលែក​ទុក្ខ​ដល់គ្រួសារ​នៃសព​លោក សារ៉ាយ ម៉ាច ជាប្រជាពល​​រដ្ឋរស់​នៅភូមិ​ដក់ពរ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​ជា​សកម្មជន និង​ជាអ្នក​សង្កេត​ការណ៍​បោះឆ្នោត​របស់​គណបក្ស​ដែលបាន​ទទួលមរណភាពដោយរោគាពាធ។ ក្នុងការចុះ​សួរសុខ​ទុក្ខ​គ្រួសារ​នៃសពនោះ ឯក​ឧត្តម​​បានឧបត្តម្ភ​នូវសម្ភារៈ និងថវិកាមួយចំនួនមាន៖ មុង០១ ភួយ០១ កន្ទេល១ អង្ករ២៥គ.ក្រ ម៉ី០១កេះ ត្រីខ​កំប៉ុង០១យួរ និងថវិកា ២០ម៉ឺនរៀលផងដែរ។ តំណាងឱ្យក្រុមគ្រួសារនៃសព សូម​គោរព​ថ្លៃង​អំណរ​គុណចំពោះ​ឯកឧត្តម​​ប្រធាន​គណបក្ស​ខេត្ត ដែលបាន​យក​ចិត្តទុក​ដាក់ដល់សមាជិក សមាជិកាគណបក្ស និងសូម​គោរព​ជូន​ពរ​ឯកឧត្តមជួបតែសេចក្តីសុខ និងសេចក្តីចម្រើន។

gov28062015 (2) gov28062015 (1)