អតីតសមាជិកបក្សសង្គ្រោះជាតិ និងបក្សសំបុកឃ្មុំនៅខេត្តកំពង់ស្ពឺ ៤៨៤នាក់ បន្តចុះចូលជាមួយបក្សប្រជាជន ដើម្បីរួមគ្នាបម្រើជាតិក្នុងភាពពិតប្រាកដ


(កំពង់ស្ពឺ)៖ ដើម្បីបង្ហាញឆន្ទៈក្នុងការចូលរួមបម្រើជាតិកម្ពុជា ឲ្យបានពេញលេញពិតប្រាកដនោះ អតីតសមាជិកនៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងអតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ស្ពឺចំនួន ៤៨៤នាក់ បានសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយគ្មានការស្ទាក់ស្ទើរឡើយ។

បន្ទាប់ពីសម្រេចចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាហើយ សមាជិកបក្សថ្មីទាំង៤៨៤នាក់ខាងលើ ត្រូវបានលោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តកំពង់ស្ពឺ ប្រកាសទទួលស្គាល់ជាផ្លូវការ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះតែម្ដង ជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។

សមាជិកគណបក្សថ្មីទាំងនោះ មកពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យចំនួន ១៣១នាក់ និង​មកពីអតីតគណបក្សសង្គ្រោះជាតិចំនួន ៣៥៣នាក់ និងសមាជិកថ្មីដែលមិនមែនមកពីបក្សនយោបាយចំនួន ១០០នាក់ សរុបទាំងអស់ ៥៨៤នាក់។

ថ្លែងទៅកាន់សមាជិកថ្មី លោក វ៉ី សំណាង បានលើកឡើងថា ដោយសារតែនយោបាយរបស់គណបក្សប្រជាជន ធ្វើឡើងដើម្បីជាតិ និងប្រជាជន ទើបធ្វើឲ្យបងប្អូនប្រកាសមករួមជីវភាពនយោបាយ និងរួមសុខរួមទុក្ខជាមួយគ្នាវិញ មិនតែប៉ុណ្ណោះ គណបក្សបានកសាងជាតិតែមួយ ដើម្បីប្រជាជនតែមួយ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។

លោកប្រធានគណបក្សខេត្តបានបន្តថា គណបក្សប្រជាជន មិនដែលបានចាត់ទុកបងប្អូនដែលស្រឡាញ់នយោបាយផ្សេងជាសត្រូវនោះទេ ជាពិសេសបក្សនយោបាយខ្លះ នៅពេលគេមិនបម្រើឲ្យនយោបាយខ្លួន ចោទគេថា ជាយួន ជាអាយ៉ង តែតាមពិតទៅវិញពួកគេធ្វើនយោបាយបម្រើឲ្យបរទេស ស្តាប់ការបញ្ជារបស់បរទេស មិនស្រឡាញ់គោរពប្រជាពលរដ្ឋខ្លួនឯង និងលាបពណ៌មកលើប្រជាជនខ្លួនឯង។

ម៉្យាងទៀត បក្ខពួកគេបានធ្វើនយោបាយបំបែកបំបាកប្រជាជាតិទាំងមូល ឲ្យមានការបែងចែកជាជម្រៀកៗ បង្កភាពចលាចលក្នុងសង្គម បង្កអស្ថិរភាពចំពោះប្រជាជន សង្គមជាតិខ្លួនឯង ដើម្បីមហិតាបររទេស។

លោកប្រធានបន្តថា ថ្ងៃនេះបងប្អូនបានជ្រាបច្បាស់នូវនយោបាយបោកប្រាស់ទាំងអស់ ហើយបានស្ម័គ្រស្មោះមករួមរស់ជាមួយគ្នាក្នុងបំណងតែមួយ គឺបម្រើជាតិ បម្រើប្រជាជនកម្ពុជាតែមួយ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាតែមួយ៕
photo_2018-02-18_10-43-29

photo_2018-02-18_10-43-31

photo_2018-02-18_10-43-30

photo_2018-02-18_10-43-32

photo_2018-02-18_10-43-29 (2)

photo_2018-02-18_10-43-33

photo_2018-02-18_10-43-34