ឯកឧត្ដម ហែម ខន បេក្ខជន ព្រឹទ្ឋសភា ភូមិភាគ ៧ រួមដំណើរដោយ ឯកឧត្តម សត្យា វុធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោក ជុំ ទ្រួក ប្រធានគណបក្សស្រុកសំរោងទង បានចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សឃុំ ក្នុងស្រុកសំរោងទងចំនួន៩ ឃុំ


ព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរការនព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្ដម ហែម ខន បេក្ខជន ព្រឹទ្ឋសភា ភូមិភាគ ៧ រួមដំណើរដោយឯកឧត្តម សត្យា វុធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោកជុំ ទ្រួក ប្រធានគណបក្សស្រុកសំរោងទង បានចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សឃុំ ក្នុងស្រុកសំរោងទងចំនួន៩ ឃុំ មានសមាជិកចូលរួមសរុប 70នាក់ស្រី ១០ នាក់ ដោយបានចុះជួបសំណេះសំណាល ចំនួន៣គោលដៅ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងពិនិត្យអំពីស្ថានភាពសុខភាព វត្តមាន ការយល់ដឹងអំពីរបៀបបោះឆ្នោត និងការត្រៀមលក្ខណ:សម្រាប់កាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៤ នាថ្ងៃទី២៥/០២/២០១៨ របស់សមាជិកក្រុមប្រឹក្សាឃុំ ដូចខាងក្រោម:

គោលដៅទី១. នៅទីស្នាក់ការគណបក្សឃុំ រលាំងគ្រើលមានសមាជិក្រុមប្រឹក្សាឃុំ៣ឃុំ គឺឃុំសែនដី ឃុំរលាំងគ្រើល
ឃុំរលាំងចក វត្តមានចូលរួម២៥នាក់ ស្រី៥នាក់

គោលដៅទី២. នៅទិស្នាក់ការគណបក្សឃុំត្រពាំងគងមាន
សមាជិកក្រុមប្រឹក្សាឃុំចំនួន៣ឃុំគឺ ឃុំត្រពាំងគងឃុំសំបូនិងឃុំសំរោងទង វត្តមានចូលរួម ២៣នាក់ ស្រី ២នាក់

គោលដៅទី៣.នៅទីស្នាក់ការគណបក្ស ឃុំព្នាយ មាសមាជិកក្រុមប្រឹក្សាឃុំចំនួន៣ គឺ ឃុំព្នាយ ឃុំវល្លសរ និងឃុំខ្ទំក្រាំង វត្តមានចូលរួម ២៣នាក់ស្រី៤នាក់។

.សរុបទាំង៣គោលដៅ វត្តមានសរុប ៧០នាក់ ស្រី១០នាក់។ សូមបញ្ជាក់ថាឃុំទាំង៩ខាងលើ មានវត្តមានរបស់សមាជិកក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតគ្រប់ចំនួន លើកលែងតែឃុំត្រពាំងគង អវត្តមាន១នាក់ដោយមានជម្ងឺក្រពះធ្ងន់ធ្ងរកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យប្រទេសបារាំង។
photo_2018-02-16_17-42-53