ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អនុប្រធានទី១ក្រុមការងារថ្នាក់ កណ្ដាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីគណ:សាខាបក្សភូមិទាំង២១៨ភូមិ នៅទូទាំងស្រុក ចំនួន៦៧១នាក់


នៅព្រឹកថ្ងៃថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកាពស២៥៦១ ត្រូវនឹងថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សស្រុកបសេដ្ឋ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណ:សាខាបក្សភូមិទាំង២១៨ភូមិ នៅទូទាំងស្រុក ចំនួន៦៧១នាក់ដោយមានការអញ្ជើញចូលរួុមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋក្រុមការងារចុះជួយស្រុក ឃុំ គណបក្សស្រុក ឃុំសាមី សរុបវត្តមានចូលរួម ៦៩៥នាក់។
នាឱកាសនោះដែរគណបក្សឃុំ ភូមិបានលើកបញ្ហាប្រឈមនានានៅថ្នាក់មូលដ្ឋានខ្លួន ដើម្បីសុំគោលការណ៍ដឹកនាំពីឯកឧត្ដមអនុប្រធានទី១។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម បានបញ្ជាក់ថារាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតចលនាបដិវត្តព៌ណ ដែលជាទង្វើក្បត់ជាតិ បំផ្លាញសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៏ របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ តម្រូវឱ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងរួមគ្នាការពារដាច់ខាតនូវស្ថេរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សាធារណ: និងសុខសន្តិភាពជាតិ និតិរដ្ឋ និងកិច្ចអភិវឌ្ឍន៍។
photo_2009-08-20_00-03-07

photo_2009-08-20_00-03-30

photo_2009-08-20_00-03-45

photo_2009-08-20_00-03-25

photo_2009-08-20_00-03-57