អភិបាលខេត្តកំពង់ស្ពឺ៖ កុំស្អប់នគរបាលចរាចរ ដោយគ្រាន់តែពួកគាត់ចាប់ផាកពិន័យ និងអប់រំ, នគរបាលទាំងនោះចង់ឲ្យយើងមានសុវត្ថិភាពពេលធ្វើដំណើរ


(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឹ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានថ្លែងពន្យល់ដល់ប្រជាពលរដ្ឋថា «សូមកុំស្អប់ប៉ូលីសចរាចរ ដោយគ្រាន់តែពួកគាត់ចាប់ផាកពិន័យ និងអប់រំ គឹពួកគាត់មានបំណងចង់ឲ្យពួកយើងមានសុវត្ថិភាពទៅវិញនោះទេ»។

ការថ្លែងពន្យល់បែបនេះ ក្នុងឱកាសដែលលោក វ៉ី សំណាង ចុះចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ លើដងផ្លូវជាតិលេខ៤ ដោយមានការអញ្ជើញចូលរួមពី មន្ទីរជំនាញសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងលោក លោកស្រី ជាមន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់ នាព្រឹកថ្ងៃពុធ១៤កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក វ៉ី សំណាង បានថ្លែងក្នុងពេលចែកមួកសុវត្ថិភាពផងដែរនោះ បានឲ្យដឹងថា ភ្លើងស្តុបទាំង៣6កន្លែង ក្នុងក្រុងច្បារមន សង្ឃឹមថា និងកាត់បន្ថយចំពោះការ គ្រោះថ្នាក់ចរាចរណ៍ បានប្រសើរ ក្នុងនោះកាត់បន្ថយល្បឿន ក្នុងទីប្រជុំជនផងដែរ។

លោកអភិបាលខេត្ត បានបន្តថា «ភ្លើងស្តុបទាំង៣កន្លែងនេះ​ ជាប្រវត្តិសាស្ត្រ ក្នុងសម័យតេជោ ទើបកើតមានក្នុងខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលខេត្ត និងប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យខេត្ត មានការអភិវឌ្ឍន៍ និងរីកចម្រើនស្របតាមគោលនយោបាយជាតិ កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ»។

លោកអភិបាលបានសង្កត់ធ្ងន់ថា ទន្ទឹមនិងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងនោះគណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តែងបានដាស់តឿនអប់រំ ចំពោះការប្រើប្រាស់ផ្លូវ របស់បងប្អូន និងការប្រើប្រាស់មួកសុវត្ថិភាពផងដែរ ដូច្នេះពលរដ្ឋត្រូវរួមចំណែកឲ្យបានខ្លាំងក្លាថែមទៀត។

លោក វ៉ី សំណាង បានបញ្ជាក់ទៀតថា «ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ក្នុងកម្រិតទាបបំផុត ហើយយើងតែងយល់ថា ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ យើងត្រូវអនុវត្ត បើកបរ ត្រូវពាក់មួកសុវត្ថិភាព បើកបរត្រូវពាក់ខ្សែក្រវ៉ាត់ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរចេះយោគយល់ និងអធ្យាស្រ័យគ្នា កុំបើកបរក្នុងស្ថានភាពស្រវឹង កុំវ៉ាជែងទាំង ប្រថុយប្រថាន»។

លោកថា ដោយសារតែខេត្តកំពង់ស្ពឺ មានការអភិវឌ្ឍន៍ មានផ្លូវជាច្រើនតភ្ជាប់ពីតំបន់មួយទៅមួយ មានភាពធំទូលាយ ក្នុងនោះផ្លូវជាតិលេខ៤ ជាផ្លូវយុទ្ធសាស្ត្រសេដ្ឋកិច្ចសំខាន់ដែលការ ធ្វើដំណើរ មានការមមាញឹក ទើបរដ្ឋបាលខេត្តកំពង់ស្ពឺ រួមសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន បានប្រារព្ធការអប់រំពាក់មួកសុវត្ថិភាពជាប្រចាំ ក្នុងនោះចុះធ្វើការផ្សព្វផ្សាយ នៅគោលដៅ លើផ្លូវសំខាន់ៗ ទូទាំងខេត្តផងដែរ៕
fn-2018-02-14-13-04-52-5

fn-2018-02-14-13-04-52-4

fn-2018-02-14-13-04-51-0

fn-2018-02-14-13-04-52-9

fn-2018-02-14-13-04-52-7

fn-2018-02-14-13-04-52-8

fn-2018-02-14-13-04-52-3

fn-2018-02-14-13-04-51-1

fn-2018-02-14-13-04-52-6

fn-2018-02-14-13-04-52-2