ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល នឹងពិសារបាយសាមគ្គីជាមួយអតីតយុទ្ធជន និវត្តជន ចាស់ព្រឹទ្ធាចារ្យ ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភៈ


កំពង់ស្ពឺ៖ ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល នឹងពិសារបាយសាមគ្គីជាមួយអតីតយុទ្ធជន និវត្តជន ចាស់ព្រឹទ្ធាចារ្យ ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភ:ដោយប្តូរឥរិយាបថ យុវជន ពីទិវានៃសេចក្ដីស្រឡាញ់បែបបស្ចឹមប្រទេស មកជាទិវានៃគោរពដឹងគុណដល់មន្ត្រី
ចូលនិវត្តន៍ អតិតយុទ្ធជន ចាស់ព្រឹទ្ធាចារ្យ វិញដែលរៀបចំឡើងដោយ ស ស យ ក ខេត្ត។
ក្នុងកម្មវិធីនេះក៏មាន ពិធីសុំខមាទោស,ពិធីប្រោះព្រំ ស្វាធ្យាយជយន្តោដោយព្រះសង្ឃ២០អង្គ រួចជូនបាច់ផ្កា ជូនវត្ថុអនុស្សាវរីយ៍ និងថវិកា ក្នុងទិវានៃក្តី
ស្រលាញ់ ក្រោមប្រធានបទ《រួមគ្នាដើម្បីកំពង់ស្ពឺ》សមាសភាពចូលរួមសរុបប្រមាណ៤៥០នាក់ ក្នុងនោះមានមន្ត្រីចូលនិវត្តន៍ និងអតីតយុទ្ធជនចំនួន៣០០នាក់។
photo_2018-02-14_14-52-43

photo_2018-02-14_14-52-48

photo_2018-02-14_14-52-44

photo_2018-02-14_14-53-05

photo_2018-02-14_14-52-47