កំពង់ស្ពឺ ព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរការ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំមីន្ទីញ អបអរសារទរខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០១៨) ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្អូនៗសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៥.០០០នាក់ ។