ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាង២០០នាក់ ចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ


ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯក​ឧត្តម​ ហ៊ុន ម៉ានី ចំនួន២១៦នាក់ នៅព្រឹកថ្ងៃសៅរ៍ ០៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ​ទី​០៦ ខែ​មករា​ ឆ្នាំ​២០១៨ទី០៦ ខែមករា ឆ្នាំ២០១៨នេះ បាននឹងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយជាថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាន៣ពាន់នាក់ ក្នុងឃុំបរសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​ ហ៊ុន ម៉ានី ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯក​ឧត្តម​ ហ៊ុន ម៉ានី មានការចូលរួមសហការពីសំណាក់ ឯកឧត្តម​ ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ តំណាងឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ឯក​ឧត្តម​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោកប្រធានមន្ទីរខេត្តកំពង់ស្ពឺ លោក ឆាយ សត្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងផែ​នការ លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោក ង៉ាក់ ប៊ុនធី អភិបាលស្រុកបរសេដ្ឋ​ លោកសាស្ត្រាចារ្យ នាង​ បូ ប្រធានសាខាសកម្មជន ក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និងលោក Peang Pharoth ប្រធានក្រុមហ៊ុនទឹកសុទ្ធអូរសិលា រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ។

ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រពន្ធរំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯក​ឧត្តម​ ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាល​តាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែលោកទេ ដែលមានទេព​កោសល្យ​​ពីកំណើត ដឹកនាំប្រទេសជាតិឱ្យមានការរើកចំរើនឥតឈប់ឈរ មានការផ្សះផ្សាជាតិ​បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាម​គោលនយោ​បាយ ឈ្នះឈ្នះរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យយបានគង់វង្ស។

សូមបញ្ជាក់ថារយៈពេល៦០ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​ ហ៊ុន ម៉ានី ចំនួន២,២៦៩នាក់ ចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ១៣៤លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន ២៦១,៣៨៧នាក់៕
photo_2008-01-01_21-31-44

photo_2008-01-01_21-31-56

photo_2008-01-01_21-32-08

photo_2008-01-01_21-32-13

photo_2008-01-01_21-32-02