ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅស្រុកគងពិសី


ព្រឹកថ្ងៃទី២៣/១១/២០១៧
ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅស្រុកគងពិសី ខេត្ត កំពង់ស្ពឺ។
វេទិការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ពីរក្នុងនោះ ទី1 ៖ដើម្បីផ្តល់ឱកាស់ដល់ប្រជាពលរដ្ឋបានទទួលជ្រាបអំពីសមិទ្ធិផល និងលទ្ធផលនានាដែលរដ្ឋបាលខេត្តបានអនុវត្តនាពេលកន្លងមក
និងទី2៖ ដើម្បីប្រមូលព័ត៌មានអំពីក្តីកង្វល់ និងបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋក្នុងស្រុកគងពិសីកំពុងជួបប្រទះដើម្បីយកមកដោះស្រាយបានទាន់ពេលវេលា ឬដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគប្រចាំឆ្នាំនាឆ្នាំបន្ទាប់។
នេះជាដំណើរការនៃការអនុវត្តលទ្ធិប្រជាធិប្បតេយ្យនៅមូលដ្ឋានរបស់ប្រទេសយើង។
23795608_300581873767096_2534606314239040420_n

23755016_300581893767094_4660163158364876903_n

23795630_300581993767084_2359409253591752782_n

23755087_300581970433753_2437211858229659557_n

23795297_300582050433745_7298845811679305903_n

23755191_300581860433764_4092953878070151157_n