សមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូដាននៅកម្ពុជា រៀបចំពិធីសម្ពោធសួនឧស្សាហកម្ម ខេម អិន ជេ អីនដាសស្រ្ទៀលផាក


ស្រុកគងពិសី៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសួនឧស្សាហកម្ម ខេម អិន ជេ អីនដាសស្រ្ទៀលផាក របស់សមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូដាននៅកម្ពុជា ស្ថិតនៅភូមស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានរីកចម្រើនឥតឈប់ឈរក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ធ្វើឲ្យប្រទេសមានសុខសន្តិភាព ធ្វើឲ្យអ្នកវិនិយោគទុនក្រៅស្រុកងាកមកចាប់អារម្មណ៍បណ្ដាក់ទុនរកស៊ី បង្កើតឱកាសការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋមានឱកាសរកស៊ីទទួលទាន ។ ទាំងនេះក៏មិនអាចបំភ្លេចបានពីការទំនាក់ទំនង ការផ្តល់នូវជំនួយនានារបស់រាជរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិនដែលជាមិត្តល្អផងដែរ ៕
23659596_1858282167835107_3834278402525332066_n

23795923_1858280987835225_1201322170977008946_n

23755246_1858280937835230_2735446428680265191_n

23755643_1858280884501902_5226810834101022509_n

23844715_1858280821168575_1565900285550378648_n

23795000_1858280541168603_8099331165653333566_n

23795398_1858280714501919_8931221651556202734_n

23754983_1858280764501914_7526104848608660748_n

23795026_1858280431168614_3051917251505746484_n