ស្រុកសំរោងទង ព្រឹកថ្ងៃព្រហស្បតិ៍ ២៣ វិច្ឆិកា ២០១៧ ឯកឧត្ដម សរ សុពុត្រាតំណាងឯកឧត្តមគណៈអភិបាលខេត្ត បានចូលរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ ប្អូនៗ កាយរិទ្ធ ស.ស.យ.ក ស្រុក និងសិស្សានុសិស្ស សរុបចំនួន ១.៥០០នាក់ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «តោះនាំគ្នាសម្អាតផ្ទះរបស់យើង» នៅមុខរោងចក្រ សាង វ៉ូ (ផ្លូវជាតិលេខ៤) ភូមិធ្លក ឃុំត្រពាំងគង។ យើងរួមគ្នា ដើម្បីបរិស្ថានជាតិ!! !! !
ឯកឧត្ដម សរ សុពុត្រា តំណាងឯកឧត្តមអភិបាលខេត្ត ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «តោះនាំគ្នាសម្អាត់ផ្ទះរបស់យើង»
