នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ចុះពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនបងប្អូនកម្មករ កម្មការិនី រោងចក្រវឹងស្តាស៊ូ ចំនួនជាង៧.០០០នាក់ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕