ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ៖ ចុះជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះរាំងស្ងួតខ្វះខាតទឹកធ្វើស្រែ ។


នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារខេត្ត ស្រុក បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួត នៅឃុំជង្រុក ស្រុកគងពិសី ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា នៅស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកធ្វើស្រែ ។
ឯកឧត្តមបានជម្រុញទៅដល់មន្ទីរពាក់ព័ន្ធ និងក្រុមការងារត្រូវមានវិធានការជាបន្ទាន់នៅបញ្ហនេះ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យមានទឹកគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលស្រូវ ។
ទាំងនេះគឺជាការបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំខេត្តដែលមាន ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ ក្រោមការចង្ហុលបង្ហាញដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងពិតប្រាកដពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងដោះស្រាយរាល់បញ្ហាប្រឈមដែលកើតមានឡើង ក្នុងនៃអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូងសុខសន្តិភាព ៕
21557552_1828112287518762_3348280296699549955_n

21462251_1828112317518759_6502267766699272388_n

21433055_1828112387518752_5545664258102661016_n