នៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ២រោច ខែភទ្របទ ឆ្នារការ នព្វស័ក ព.ស២៥៦១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មន្រ្តីចំណុះសាលាខេត្ត និងមន្ទីរអង្គភាពមួយចំនួនទៀត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី០២ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃទី១៥ រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងញាតិកាទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ។
សូមឧទ្ទិសកុសលផលបុណ្យទាំងនេះជូនទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមឲ្យបានសេចក្ដីសុខចម្រើន និងសន្តិភាពជារៀងរហូត ៕