ប្រទេសថៃ៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារដែលដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ានី រួមដំណើរដោយឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារជាច្រើនរូប ពិតជាទទួលជោគជ័យធំធេងណាស់ចំពោះវត្តមានរបស់ឯកឧត្ដមតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងគណៈប្រតិភូ ក្នុងដំណើរទស្សនៈកិច្ច នៅព្រះរាជាណាចក្រ ថៃនិងសាកសួរសុខទុក្ខ សំណេះសំណាល ដល់បងប្អូន ពលករខ្មែរប្រមាណជាង ៤០០នាក់ ដែលកំពុងបម្រើការងារ នៅក្រុមហ៊ុន CPF Co.,Ltd ស្ថិតនៅខេត្តឆាក់ឈើងសៅ ។ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងអំពី កិច្ចគាំពារ និងការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងក្លារបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនពលករខ្មែរ ដែលនៅធ្វើការងារនៅក្រៅប្រទេស ជាពិសេសស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃឡង់ដ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ដែលបានខិតខំសម្របសម្រួលបំពេញឯកសារស្របច្បាប់ជូនដល់ពលករខ្មែរ ដែលមិនទាន់មានភាពស្របច្បាប់ក្នុងការធ្វើការងារនៅទៅនេះ ។
ឯកឧត្ដមតំណាងរាស្ត្រកំពង់ស្ពឺបន្តថា រាជរដ្ឋាភិបាល នឹងបន្តសម្របសម្រួលជូនដល់ពលករខ្មែរ រហូតដល់ទទួលបានភាពស្របច្បាប់គ្រប់ៗគ្នា។ បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល យើងបានសង្កេតឃើញថា នៅពេលដែល ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ បងប្អូនពលករខ្មែរ មានភាពរីករាយ រាក់ទាក់ ចំពោះប្រតិភូកម្ពុជា ព្រមទាំងបាននាំគ្នាថតរូបជុំគ្នា ស៊ែលហ្វី យ៉ាងសប្បាយរីករាយ និងគាំទ្រចំពោះដំណើរទស្សនៈកិច្ចនាពេលនេះយ៉ាងក្រៃលែង ។
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខកម្មករ-កម្មារិនី ជាពលករខ្មែរ កំពុងបម្រើការនៅប្រទេសថៃ
