ឯកឧត្តម អ៊ុក កោសា និងក្រុមការងារ ផ្ដល់ថវិកាជាង៤០លានរៀល សម្រាប់ជួសជុលផ្លូវ និងផ្ដល់ជូនភូមិ ក្នុងឃុំចំនួន៣ នៅស្រុកឧដុង្គ


ឯកឧត្តម អ៊ុក កោសា និងឯកឧត្តម លី សុន ក្រុមការងារចុះ​ជួយស្រុកឧដុង្គ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ​ចុះជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង​នាំថវិកាកសាងផ្លូវ ហើយជូន​​ឃុំចំនួន​០៣ផងដែរ។
ការផ្ដល់ថវិកាប្រមាណជាង៤០លានរៀល សម្រាប់ការសាងផ្លូវ និងផ្ដល់ជូនភូមិនោះ ជាការ​អបអរសាទរជ័យជម្នះ របស់គណបក្សប្រជាជន ដែលបានបោះឆ្នោតកន្លងទៅ។
ឯកឧត្តម អ៊ុក កោសា បានលើកឡើងថា ទឹកប្រាក់ដែលបានចំណាយសម្រាប់កសាងផ្លូវ១៨លានរៀល និងចូលរួមឧបត្ថម្ភ​ក្នុងមួយភូមិ៦០​ម៉ឺនរៀល ដែលឃុំចំនួន០៣ មានភូមិ៤២ភូមិ​។
ឯកឧត្តមបញ្ជាក់ថា ឃុំដែលឈ្នះឆ្នោតនោះមានឃុំ​យុទ្ធសាមគ្គី ឃុំវាំងចាស់ ឃុំត្រាចទង ដែលក្រុមការងាររបស់លោក​បានចុះពង្រឹង ដែលមានពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនយ៉ាងច្រើន ហើយដើម្បីបង្ហាញពីការថ្លែងនៅអំណរគុណ ដល់បងប្អូនមិនគិតថា សមាជិកបក្សណាទេនៅផ្លូវមួយខ្សែ រួមទាំងថវិកាញាំបាយសាមគ្គី និងដាក់តន្ត្រីប្រគុំកម្សាន្ដមួយយប់ផងដែរ។
បន្ថែមពីនេះ នៅឃុំពាំងល្វា ក្រុមការងារបាន​ឧបត្ថម្ភថវិកា៥លានរៀល​ផងដែរ៕
fn-2017-06-17-21-00-16-7

fn-2017-06-17-21-00-16-6

fn-2017-06-17-21-00-16-5

fn-2017-06-17-21-00-15-3

fn-2017-06-17-21-00-15-1