ឯកឧត្ដម ​វ៉ី សំណាង ​សូម​គោរព​ជូនពរ​សម្ដេចទាំង៤ ​ ​ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៦៦ ​ថ្ងៃ​បង្កើត​គណបក្សប្រជាជន​កម្ពុជា


(កំពង់ស្ពឺ)៖ ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា ​នៃ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៦៦ ​ថ្ងៃ​បង្កើត​គណបក្សប្រជាជន​កម្ពុជា ​(ថ្ងៃទី២៨ ​ខែមិថុនា ​ឆ្នាំ២០១៧)​, ​ឯកឧត្ដម ​វ៉ី ​សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ ​និង​លោកជំទាវ ​ព្រមទាំង​មន្ត្រី​រាជការ ​កងកម្លាំង​ប្រដាប់​អាវុធ ​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ស្ពឺ ​សូម​គោរព​ជូនពរសូម​សម្តែង​នូវ​គារវភក្តី ​និង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ​ហេង ​សំ​រិន ​ប្រធាន​កិត្តិយស​គណបក្សប្រជាជន​កម្ពុជា ​និង​សម្ដេច​តេជោ ​ហ៊ុន ​សែន ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​ដែល​ជា​អគ្គ​មគ្គុទ្ទេសក៍​នៃ​ប្រជាជន​កម្ពុជា ​បាន​លះបង់​កម្លាំងកាយ ​កម្លាំងចិត្ត ​និង​បញ្ញាញាណ ​ក្នុង​ការបម្រើ​ប្រទេសជាតិ ​និង​ប្រជាជន ​ដើម្បី​ឯករាជ្យ ​អធិបតេយ្យ​ភាព ​បូរណភាពទឹកដី ​សេរី​ភាព ​ប្រជាធិបតេយ្យ ​និង​វឌ្ឍនភាព​សង្គម ​ចាប់ពី​ចំណុចសូន្យ ​រហូតដល់​មានការ​អភិវឌ្ឍន៍​ជឿនលឿន​លើ​គ្រប់​វិស័យ​ និង​សម្ដេច​វិបុល​សេនា​ភក្ដី ​សាយ ​ឈុំ ​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា ​និង​សម្ដេច​ក្រឡាហោម ​ស ​ខេង ​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា ​សូម​សម្ដេច​ទាំង៤ ​ទទួល​បាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ ​កម្លាំង​ខ្លាំងក្លា ​អាយុ​យឺនយូរ ​ប្រាជ្ញាឈ្លាស​វៃ ​ដើម្បី​ចូលរួម​ដឹកនាំ​គណបក្សប្រជាជន​កម្ពុជា ​និង​អភិវឌ្ឍ​មាតុភូមិ​ដ៏បវរ​នេះ ​ឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង​បន្ថែម​ទៀត​។
សូម ​សម្ដេច​ទាំង៤ ​ព្រមទាំង​បុត្រា ​បុត្រី ​និង​ចៅៗ​ជាទីស្រឡាញ់ ​ប្រកបដោយ​ពុទ្ធពរ​ទាំង ​៤ប្រការ​គឺ ​អាយុ ​វណ្ណៈ ​សុខៈ ​ពលៈ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
19553852_1332897646824218_640434329553026898_n

19554001_1332897673490882_8341758303580829979_n