ឯកឧត្ដម វ៉ី សំណាង៖ អាជ្ញាធរនៅតែបន្តកសាង សមិទ្ធផលជូនពលរដ្ឋជាបន្តបន្ទាប់ ទៅតាមធនធាន និងគោលការណ៍ ព្រោះជាតម្រូវការចាំបាច់


(កំពង់ស្ពឺ)៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរ នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានជាបន្តបន្ទាប់ ទៅតាមធនធាន និងគោលការណ៍ជាជំហានៗ។

ឯកឧត្ដមអភិបាលខេត្តថ្លែងដូចនេះ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ មានប្រវែង ៥១០ម៉ែត្រ កម្រាស់ ១.៥តឹក និងទទឹង ៥ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំ-សង្កាត់ ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
buy Office Professional Plus 2016 Key
buy Office Professional Plus 2013 Key
ឯកឧត្ដមបានបន្តថា ការស្ថាបនាផ្លូវមួយខ្សែនេះ គឺដើម្បីដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ដែលជាតម្រូវការចាំបាច់ សម្រាប់ជីវភាពប្រចាំថ្ងៃ។

បើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ី សំណាង អាជ្ញាធរនៅតែបន្តកសាងផ្លូវតាមបណ្តាមូលដ្ឋានជូនប្រជាពលរដ្ឋ ឲ្យបានប្រសើរទៅតាម ដំណាក់កាលនីមួយៗ ដោយមិនសន្យា ឬនិយាយកុហក់នោះទេ តែធ្វើតាមធនធាន និងទៅតាមគោលការណ៍ជាហានៗ ឲ្យបានគ្រប់ទីកន្លែងដែលប្រជាពលរដ្ឋកំពុងជួបការលំបាក៕
fn-2017-06-14-21-32-45-1

fn-2017-06-14-21-32-45-2

fn-2017-06-14-21-32-45-3