(កំពង់ស្ពឺ)៖ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះផ្សព្វផ្សាយបញ្ជ្រាបពីទិសដៅការងាររបស់ គណបក្សប្រជាជនកម្ពុជា ដល់សមាជិក-សមាជិកាគណបក្ស នៅឃុំចំនួន២ មានឃុំស្វាយរំពារ និងឃុំស្វាយចចិប ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នៅឃុំស្វាយរំពារ មានសមាជិក-សមាជិកាគណបក្សចូលរួម ៥០៤នាក់ និងនៅឃុំស្វាយចចិប មានសមាជិក-សមាជិកាចូលរួម ៥៦៤នាក់ ដោយឯកឧត្ដម ហ៊ុន ម៉ានី បានឲ្យដឹងថា ទិសដៅបន្តសម្រាប់អាណត្តិក្រោយ រួមមាន៖
* ខិតខំបម្រើប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់
* ថែរក្សារសន្តិភាព និងសន្តិសុខតាមភូមិ ឃុំជូនប្រជាពលរដ្ឋ
* បំបាត់គ្រឿងញាននៅក្នុងមូលដ្ឋាន
* ជំរុញការងារបច្ចេកទេសកសិកម្មជូនប្រជាពលរដ្ឋ
* បម្រើសេវាសាធារណៈឲ្យកាន់តែប្រសើរ
* ជំរុញការកសាងសាលារៀនបន្ថែម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស
* ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ឃុំឲ្យកាន់តែរីកចម្រើន៕