កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះពិនិត្យការដ្ឋានជួសជុលផ្លូវកៅស៊ូ ពីចំណុចផ្សារស្រង់ ទៅផ្សារត្រាំខ្នារ ប្រវែង៩គីឡូម៉ែត្រ ឆ្លងកាត់ឃុំជង្រុក និង ឃុំស្នំក្រពើ ។ ដោយឯកឧត្តមអភិបាលខេត្តជំរុញបញ្ហានេៈឲ្យបានលឿនដើម្បីងាយស្រួលឲ្យពលរដ្ឋធ្វើដំណើរ ។
សូមបញ្ជាក់ថា ដោយកន្លងមកដោយមានការសំណូមពរពីប្រជាពលរដ្ឋ នៅក្នុងឃុំទាំងពីរខាងលើ ឯកឧត្តម វ៉ី សំណាង បានរៀបចំកិច្ចប្រជុំមួយពិភាក្សាសិក្សាលទ្ធភាពជាមួយនឹងអ្នកពាក់ព័ន្ធដែលរួមមានអាជ្ញាធរស្រុក ឃុំ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមទាំងក្រុមហ៊ុនអាជីវកម្មថ្មដែលនៅក្បែរៗនោះ ។ ជាលទ្ធផល គឺមន្ទីរសាធារណៈការខេត្ត បានទទួលខុសត្រូវក្នុងការស្ថាបនាផ្លូវនេះឡើងវិញ ដែលអាចនឹងរួចរាល់នាពេលឆាប់ៗនេះផងដែរ។