រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នេះ នៅស្នាក់ការគណបក្សខេត្ត ឯកឧត្តម ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ,ឯកឧត្តម នួន ផារ័ត្ន អនុប្រធានគណកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនជាថ្នាក់ដឹកនាំ នៃគណៈចលនាកម្មករ និយោជិត មូលដ្ឋាន ប្រចាំរោងចក្រ សហគ្រាស ចំនួន ២១៥នាក់។ ក្នុងឱកាសនោះ ឯកឧត្តម គណៈអធិបតី ក៏បានផ្តាំផ្ញើរឲ្យបងប្អូនទាំងអស់ បន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ជាពិសេសរក្សាឲ្យបាននូវសុខសន្តិភាព រក្សាឲ្យបាននូវការងារ មុខរបររបស់ខ្លួនឲ្យមាននិរន្តរភាព ដើម្បីឲ្យ កម្ពុជាបន្តការអភិវឌ្ឍន៍កាន់តែរីកចំរើនរុងរឿង តទៅមុខទៀត។
ជយោ ! គណបក្សប្រជាជនកម្ពុជា !