នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៧ នេះ គឺជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ សម្រាប់ខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់បានរៀបចំដោយត្រៀមជាស្រេចនូវសមាជិកសមាជិការបស់ខ្លួន ព្រមទាំងឧបករណ៍ សម្ភារៈ មធ្យោបាយ អាហារ ហើយនៅតាមបណ្តាស្នាក់ការគណបក្សឃុំ សង្កាត់ទាំង៨៧ នៃក្រុង/ស្រុកទាំង៨ បានធ្វើការជួបជុំ និងមានការដង្ហែរក្បួនតាមគោលដៅដែលបានកំណត់រៀងៗខ្លួន។