ឯកឧត្តម អៀង មូលី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំយុទ្ធនាការឃោសនាស្វែងរកសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជានៅ ឃុំស្វាយរំពារ និងឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ


នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម អៀង មូលី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំយុទ្ធនាការឃោសនាស្វែងរកសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជានៅ ឃុំស្វាយរំពារ និងឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីពិធីសូត្រមន្តបង្សុកូលរំលឹកវិញ្ញាណក្ខន្ធប្រជាជនដែលបានស្លាប់ក្នុងរបបប៉ុល ពត រួចមក អង្គពិធីបានអានសារសម្តេចនាយករដ្ឋមន្ត្រីផ្ញើជូនជនរួមជាតិក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់។

ថ្លែងទៅកាន់សកម្មជនគណបក្ស ឯកឧត្តម អៀង មូលី បានមានប្រសាសន៍ថាការបោះឆ្នោតនេះមានសារសំខាន់ណាស់ ដូច្នេះយើងត្រូវ : ១) ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព ២) ប្រមូលកម្លាំងសមាជិកកុំឱ្យខ្វះម្នាក់ និង ប្រមូលបងប្អូនក្រុមគ្រួសារទៅ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា និង ៣) ជួបសមាជិកគណបក្សនិងប្រជាពលរដ្ឋឱ្យបានច្រើន ព្រមទាំងប្រមូលកម្លាំងគាំទ្រឱ្យបានច្រើន។
ឯកឧត្តមបានផ្តាំផ្ញើដល់សមាជិកសមាជិកាគណបក្សឱ្យប្រែក្លាយពីសមាជិកភាពមួយនាក់ឱ្យទៅជាសន្លឹកឆ្នោតមួយសន្លឹកយ៉ាងតិច។
បន្ទាប់មក មានការដង្ហែក្បួនឃោសនាតាមភូមិ ជួបសមាជិកសមាជិកាបក្សតាមភូមិ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងការចង់បាននៅមូលដ្ឋាន។
18527798_425561524491528_7540112200184805610_n

18581542_425561531158194_7619396556431824081_n

18556156_425561571158190_181457463332095024_n

18622693_425561664491514_6725902034781124745_n

18528026_425561697824844_963023846303664022_n

18622642_425561724491508_8882764350696269566_n