ប្រធានកម្មវិធីផ្ទះទេវតានៃមូលនិធិបាយ័ន ប្រគល់ផ្ទះចំនួន០៤ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ


នៅព្រឹកថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០១៦​នេះ​ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងប្រធានកម្មវិធីផ្ទះទេវតា នៃមូលនិធិបាយ័ន បានដឹកនាំក្រុមការងារ ប្រគល់ផ្ទះទេវតា​ ចំនួន០៤ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ស្ពឺ ។

១. ផ្ទះលេខ១៨០ ប្រគល់ជូនលោកតា អុិន សែ អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃផ្តៀក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

២. ផ្ទះលេខ១៧៧ ប្រគល់ជូនយាយ ឈួន ណន អាយុ៧៥ឆ្នាំ រស់នៅភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

៣. ផ្ទះលេខ១៨១ ប្រគល់ជូនលោកយាយ ហង្ស អឿន អាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
motorup.com.au
outerspaces.com.au
៤. ផ្ទះលេខ១៧៨ ប្រគល់ជូនលោតា ឆេង ឆន អាយុ៧៥ឆ្នាំ រស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ផ្ទះទេវតាទាំង០៤ខ្នងខាងលើជាអំណោយសប្បុរសជននានាប្រគល់ជូនតាមរយៈមូលនិធិបាយ័ន។

ក្នុងឱកាសប្រគល់ផ្ទះចំនួន០៤ខ្នងនោះ ក្រុមការងារ បានផ្តល់អំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកតា លោកយាយ សិស្សានុសិស្ស, ជនពិការ រួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ។

លោកជំទាវ ហ៊ុន ម៉ាណា បានបញ្ជាក់ថា កម្មវិធីផ្ទះទេវតា នៃមូលនិធិបាយ័ននៅតែបន្តស្វែងរកទូរគតជនគ្មានទីពឹងពិតប្រាកដធ្វើផ្ទះប្រគល់ជូន ដើម្បីសម្រួលទុក្ខលំបាក៕

ផ្ទះទេវតា ផ្ទះទេវតា ២ ផ្ទះទេវតា ៣ ផ្ទះទេវតា ៤ ផ្ទះទេវតា ៥