នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត បានដំណើរការវេទិកាថ្នាក់ដឹកនាំ ស្តាប់យុវជននិយាយ ក្រោមប្រធានបទ” ម្សិលម៉ិញ ថ្ងៃនេះ ថ្ងៃស្អែក ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា” ដែលមានការផ្តល់កិត្តិយសជាគណៈអធិបតីពីឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងឯកឧត្តម កែ ប៊ុនឃៀង ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ព្រមទាំងវត្តមានឯកឧត្តមជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានគណៈកម្មការធិការបក្សស្រុក ប្រធានសាខាបក្សមន្ទីរ អង្គភាពនានាក្នុងខេត្ត។
ក្នុងឱកាសនោះសកម្មភាពយុវជនមកពីតាមបណ្តាស្រុក ឃុំ បានធ្វើការចោទសួរ និងសំណូមពរទៅថ្នាក់ដឹកនាំអំពីបញ្ហា និងកង្វល់ផ្សេងៗ ដែលបាន និងកំពុងជួបប្រទះនៅក្នុងមូលដ្ឋានផងដែរ ។ វេទិកានេះគឺសំខាន់ណាស់ ព្រោះអ្វីដែលយុវជនលើកឡើងនូវអ្វីដែលជាមន្ទិលសង្ស័យទាំងឡាយរបស់ខ្លួន ត្រូវបានថ្នាក់ដឹកនាំទាំងអស់ រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ជាអ្នកឆ្លើយតបជូនវិញ ទៅតាមវិស័យ និងជំនាញ។
ពេលបញ្ចប់នៃអង្គវេទិកាសមាជិកសមាជិកានៃអង្គវេទិកាបានពិសារអាហារសាមគ្គីរួមគ្នាប្រកបដោយក្តីរីករាយ និងស្និទ្ធស្នាលក្រៃលែង។
សូមបញ្ជាក់ថា៖ វេទិកានេះអាចប្រព្រឹត្តទៅបានគឺដោយមានការផ្តួចផ្តើមពីក្រុមការងារយុវជនគណបក្សខេត្ត និងមានការឧបត្ថម្ភ គាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ផងដែរ។