បើគ្មានមានរណសិរ្យ២ ធ្នូ ឆ្នាំ ១៩៧៨ទេ ប្រទេសជាតិច្បាស់ជាគ្មានសុខសន្តិភាព និងការអភិវឌ្ឍន៏ឡើយ


កំពង់ស្ពឺ៖ មន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ក្នុងខេត្តកំពង់ស្ពឺជាង៦០០នាក់ បានចូលរួមប្រារព្វខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមកម្ពុជា នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៦​ នេះ។

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានឡើងអានសាររបស់សម្តេចមហាពញ្ញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្នុងពិធីនោះថា ការប្រារព្វ ពិធីនេះឡើងក្នុងស្មារតី ដឹង គុណយ៉ាង ជ្រាវជ្រៅបំផុតចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្មដ៍ធំធេងគ្រប់ជំនាន់សម័យកាល ដើម្បីភាពស្ថិតស្ថេរ គង់វង្ស រីកចំរើន នៃទឹកដីមាតុភូមិ និងប្រជាពលរដ្ឋ ។ ឯកឧត្តម បន្តថាស្ថានភាពលូតលាស់ មានសិទ្ធសេរីភាពពេញលេញ សប្បូរសប្បាយ និងពោរពេញ និងមោទនភាពចំពោះភាពជោជ័យទាំងឡាយដែលសម្រេចបានក្រោយពីថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ ឆ្នាំ១៩៧៨ ដែលយើងទាំងអស់គ្នារួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកំពស់ជីវភាពរស់នៅជនរួមជាតិទូរទាំងប្រទេស ។ ក្នុងនោះយើងទាំងអស់គ្នាបាននឹងកំពុងត្រៀមខ្លួនចូលរួមការប៉ោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ ខាងមុខនេះ ។
ចុងបញ្ចប់គរុសិស្សតំណាងឱ្យអង្គមិន្ទីញទាំងមូលបានប្តេជ្ញាចិត្តគាំទ្រ និងថែរក្សាដាច់ខាត់អំពីវីរភាពមិនអាចកាត់ថ្លៃបានដែលបងប្អូនយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិតក្នុងការតស៊ូប្រយុទ្ធការពារទឹកដី និងបានរំដោះប្រទេសជាតិពីភ្នក់ភ្លើងសង្រ្គាមរហូតទទួលបានបានសុខសន្តិភាព និងមានការរីកចំរើន អភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ដោយសារគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដូចពាក្យស្លោកពោលថា (ផឹកទឹកនឹកប្រភព, ជ្រកម្លប់ដឹងគុណអ្នកដាំ)។

photo_2016-12-07_14-28-11 photo_2016-12-07_14-28-43 photo_2016-12-07_14-28-34 photo_2016-12-07_14-28-49 photo_2016-12-07_14-28-53 photo_2016-12-07_14-28-59 photo_2016-12-07_14-28-31 photo_2016-12-07_14-28-26keystonegate
erialnumbers.ca