នារសៀលថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ មានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចតែងតាំងក្រុមការងារយុវជនគណៈកម្មាធិការបក្សខេត្ត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម កែ ប៊ុនឃៀង ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម យឹម សុខុម អនុប្រធានគណៈកម្មាធិការបក្សខេត្ត ជាគណៈអធិបតី ព្រមទាំងមានការចូលរួមពីសំណាក់ លោកប្រធានគណៈកម្មាធិការបក្សក្រុង ស្រុក ទាំង៨ ប្រធាន អនុប្រធាន សមាជិកក្រុមការងារយុវជនខេត្ត ក្រុមការងារយុវជន គណបក្សក្រុង ស្រុកទាំង៨ និងប្រធានសកម្មជនយុវជនឃុំ ទាំង៨៧ ឃុំ សង្កាត់ អង្គពិធីបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕
microsoftcrmsolutions.com
univisstasofttech.com