ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមពិធីបុណ្យសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ផុន សាវ៉ាត នាយកសាលានាយទាហានសកម្មត្មាតពង


ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផុន សាវ៉ាត នាយកសាលានាយទាហានសកម្មត្មាតពង ដែលទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ។ ក្នុងឱកាសនោះឯកឧត្តមបានមានប្រសាសន៍ថាការចាកចេញរបស់ឯកឧត្តម ផុន សាវ៉ាត គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ប្រជាជាតិកម្ពុជា។ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃគណបក្សប្រជាជនកម្ពុជា សូមលើកដៃបួងសួង សូមវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ (រូបភាពពីPage ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ)
changerssoftware.com
errabizsoft.com
b many b many1 b many2 b many3