ឯកឧត្តម ហែម ខន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ចុះសំណេះសំណាលជាមួយមន្រ្តីគណបក្សនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច


នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦ នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានពិធីសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ និងយុវជនឃុំ ក្រោមអធិបតីភាពឯកឧត្តម ហែម ខន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះក៏បានការអញ្ជេីញចូលរួមពី លោក កែវ ពិសី អនុប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ប្រធានគណៈកម្មាធិការបក្សស្រុកភ្នំស្រួច ព្រមទាំងមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការបក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិទាំង២០ និងសកម្មជនយុវជនគណបក្សឃុំទាំងអស់បានអញ្ជេីញចូលរួមសរុបចំនួន ៧៥ នាក់។ នាឱកាសឯកឧត្តមបានឧបត្ថម្ភដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់១ម៉ឺនរៀល សម្រាប់ថ្លៃធ្វើដំណើរ។

IMG_5154 IMG_5163 IMG_5164 IMG_5170 IMG_5171 IMG_5177