យើងខ្ញុំទាំងអស់គ្នាសូមធើ្វការរំលែកទុក្ខចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណៈភាពនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៣ៈ៤៥នាទីរសៀល ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគគាពាធ ។
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ ពេលបច្ចុប្បន្ន។សម្តេច គឺជាអ្នកនយោបាយជាន់ខ្ពស់ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចយូរបំផុតនៅប្រទេសកម្ពុជា សម័យបច្ចុប្បន្ន។
១.ជីវប្រវត្តិ
–ថ្ងៃខែឆ្នាំកំណើត : ១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២។
–ទីកន្លែងកំណើត : នៅស្រុករមាសហែក ខេត្តស្វាយរៀង។
–អាស្រយដ្ឋានបច្ចុប្បន្ន : ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្លាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
–ជីវិត ផ្ទាល់ខ្លួន : នៅក្នុងឆ្នាំ១៩៥៥ លោក ជា ស៊ីម បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ស្រីញ៉ែម សឿន មានកូនចំនួន ៧នាក់(ស្លាប់ម្នាក់)។ក្នុងនោះកូនប្រុសចំនួន៤នាក់ និងកូនស្រីចំនួន៣នាក់។
២.កំរិតវប្បធម៌
–ពុទ្ឋិកមធ្យមសិក្សា និងលាសានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយយស ផ្នែកទស្សនៈវិជ្ជា។
៣.សញ្ញាប័ត្រ
–២០/០៣/១៩៩៨ បណ្ឌិតកិត្តិយយស ផ្នែកទស្សនៈវិជ្ជា នៅសលកវិទ្យាល័យកាលីហ្វញ៉ារ សហរដ្ឋអាមេរិក។
–២៧/០៩/២០០៧ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និង អភិវឍ្ឍន៏ នៅសលកវិទ្យាល័យប៊ុនរ៉ាត់ថានី ព្រះរាជាណា ចក្រថៃ។
–១៥/០២/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវកសិកម្ម នៅសលកវិទ្យាល័យស្រាវជ្រាវ វប្បធម៌ ពិភលោក សាធារណរដ្ឋប្រជាមានិត្យចិន។
–១៣/០៩/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំកិច្ចការ ព្រឹទ្ឋសភា នៅសកលវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋ អាមេរិក។
៤.តំណែងក្នុងព្រឹទ្ឋសភា
–នីតិកាលទី១ ប្រធានព្រឹទ្ឋសភា
–នីតិកាលទី២ ប្រធានព្រឹទ្ឋសភា
៥.អតិតភាពការងារមុនពេលជាប់ជាសមាជិតព្រឹទ្ឋសភា
–១៩៤៧–១៩៥៤ ចូររួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិ។
–១៩៧០–១៩៧៥ ចូររួមក្នុងចលនាតស៊ូស្នេហាជាតិ និង ចាបន្តបន្ចាប់ជាប្រធានឃុំ ប្រធានស្រុក។
–១៩៧៥–១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំងរបរប៉ុលពត។
–០២/១២/១៩៧៨ អនុប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។
–០៧/០១/១៩៧៩–១៩៨១ ជាសមាជិកក្រុមព្រឹក្សា ប្រជាជនបក្សដិវត្តកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ចៃ។
–១៩៨១–១៩៩៣ ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្យកសាងការពារមាតុភូមិ។
–០៦/០៤/១៩៩២–១៤/០៦/១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ មុនពេលប្រទេសកម្ពុជា ប្រកាន់យករបបរាជាធិបតេយ្យ។
–១៧/១០/១៩៩១ ជាប្រជានគណបក្សប្រជាជនកម្ពុជា។
–០៥/១៩៩២ តំណាងរាស្ត្រមណ្ឌលភ្នំពេញ។
–២៥/១០/១៩៩៣–១៩៩៩ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
–០៩/១១/១៩៩៣ ព្រករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាននូវគោរម្យងារ ជា «សម្តេច»។
–២៦/០៧/១៩៩៨ ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញទៀត។
–០១/១២/១៩៩៨ លាលែងចេញពីសមាេជិកសភា មណ្ឌលភ្នំពេញ។
–១១/០៣/១៩៩៩ រហូតដល់ពេលបច្ចុប្បន្ន លោកបានក្លាយជាប្រធានព្រឹត្ឋភា នៃព្រះរាជាណាចក្រកម្ពុជា។
៦.គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ
លោក ជា ស៊ីម បានទទួលងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣ និងបានទទួលងារជា “សម្ដេចអគ្គមហាធម្មពោធិសាល” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧។
ក្រៅពីនោះលោក ជា ស៊ីម ទទួលបានគ្រឿងឥស្សរិយយសជាច្រើនទៀត ពីព្រះមហាក្សត្រ មានដូចជា៖
–២០០៧ ទទួលគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ជាតូបការ។
–២៧/១១/២០០៩ ទទួលបានគ្រឿងឥស្សរិយយស “មាស” ខ្ពស់បំផុតពីលោក ជុម មាលីនៃញ៉សន អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឍឹមបក្សប្រជាជាជនបដិវត្តន៏ឡាវ និងប្រធានរដ្ឋសភាប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
–៣០/០៣/២០១១ ទទួលគោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស័ត្រិយ៍នៃព្រះរាជាណាចក្រកម្ពុជា។
–២៨/១១/ ២០១៣ ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃប្រទេសជប៉ុន Grand Cordon of the Orders of the Rising Sun៕