ក្នុងឱកាសដ៏ប្រកបដោយមោទនភាពជាតិសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល សូមអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្ដេច ទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី។
សូម សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួនប្រាជ្ញាញាណភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួល បាននូវជោគជ័យថ្មីៗធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ៧៖២៤នាទីយប់នេះ ដោយមាននាយករដ្ឋមន្រ្តីឡាវ ជាសាក្សី។
ការផ្តល់រង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ជូនសម្តេចតេជោ ហ៊ុន សែន គឺបន្ទាប់ពីមានការពិនិត្យឃើញថា សម្តេចតេជោ ជាមេដឹកនាំយូរជាងគេនៅក្នុងតំបន់អាស៊ាន។ ជាពិសេសសម្តេចតេជោ បានចូលរួមចំណែកច្រើនក្នុងការអភិវឌ្ឍតំបន់អាស៊ាន និងចូលរួមថែរក្សារសន្តិសុខ និងស្ថេរភាព ព្រមទាំងវឌ្ឍនភាពរបស់អាស៊ាន។
ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ត្រូវបានប្រគល់ជូនត្រូវបានផ្តល់ជូនប្រមុខរដ្ឋាភិបាល ដែលបានបម្រើការងារយូរជាងគេក្នុងអាស៊ាន។ គិតមកដល់ពេលនេះ មានឥស្សរជនកិត្តិយស តែ ៣រូបប៉ុណ្ណោះ ដែលបាន ទទួលពានរង្វាន់នេះ រួមមាន ឯកឧត្ដម លី ក្វាន់យូ (Lee Kuan Yew) អតីតនាយករដ្ឋមន្ត្រី សឹង្ហបូរី ឯកឧត្ដម បណ្ឌិត មហាធៀរ មហាម៉ាត់ (Mohathir Mohamad) អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និង ស៊ុលតង់ ណាស្រ៊ីនសា នៃរដ្ឋបេរ៉ាក (Sultan Nazrin Shah) របស់ប្រទេសម៉ាឡេស៊ី៕
ប្រភពពី៖ Freshnews