នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយ មន្ត្រីរាជការ កងកំលាំងទាំង៣ ព្រះសង្ឃគណៈកម្មការអាចារ្យវត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងរដ្ឋបាលព្រៃឈើបរសេដ្ឋ បានរួមគ្នាដាំកូនឈើនៅលើខ្នងទំនប់អង្គតាកឹប ឃុំនិទាន ស្រុកបរសេដ្ឋ ដើម្បីរួមចំណែកថែរក្សាបរិស្ថាន កាត់បន្ថយកំដៅ រក្សាលំនឹងធម្មជាតិ និងសោភ័ណភាពភូមិឃុំអោយកាន់តែស្រស់បំព្រង។
ក្រោយពេលដាំដើមឈើរួច ឯកឧត្តមអភិបាលក៏បានចុះទៅជួបប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាននោះផងដែរដោយបានផ្តល់នូវសម្ភារៈនិងថវិកាមួយចំនួនផងដែរ ដើម្បីចូលរួមរំលែកនូវភាពខ្វះខាត។