នានៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៤៤ នៅទីតាំងស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងឱកាសនោះដែរ ក៏មានមន្រ្តីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជន សសយក យុវជនកាយរិទ្ធិ យុវជនស្ម័គ្រ ចិត្តកាកបាតក្រហម ចូលរួមសរុប ៧,៧៥០នាក់។
windows 10 home key
buy windows 10 home key
កំណាត់ផ្លូវជាតិនេះមានប្រវែង១៣៩,៦០គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវវ៉ានអានរបស់ប្រទេសចិន។
គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ ចាប់ផ្តើមត្រង់គីឡូម៉ែត្រលេខ៤៨ លើផ្លូវជាតិលេខ៤ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន៤ របស់ខេត្តកំពង់ស្ពឺ ក្នុងនោះមាន ស្រុកសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧដុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ៣៩។
នេះជាកិត្តយសដ៏ធំធេងសម្រាប់ខេត្តកំពង់ស្ពឺយើងខ្ញុំដែលសម្តេចបានអញ្ជើញមក ខេត្តកំពង់ស្ពឺ ៣ដងហើយគឺ ០១ កក្កដា ២០១៦ ទិវាមច្ឆជាតិនៅស្រុកថ្ពង ថ្ងៃទី ០២ សីហា ២០១៦ សម្ពោធផ្លូវជាតិលេខ ៤៤ នាពេលនេះ និងនៅថ្ងៃទី០៤ សីហា ២០១៦ នៅពេលឆាប់ៗខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញមកខេត្តកំពង់ស្ពឺ ជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង ៣ និងប្រជាជន។
សូមគោរពជូនពរសម្តេចមាន សុខភាពល្អបរិបូណ៌ កម្លាំង កាយមាំមួន ប្រាជ្ញាកាន់តែឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច។